មនុស្សស្រីមានមុខមាត់ស្អាតហើយ ចិត្តយើងក៏ត្រូវស្អាតដែរ មិនមែនស្អាតប៉ុន្តែចរិតខាងក្នុងពិបាកនឹងឲ្យអ្នកដទៃទទួលយកនោះទេ។ ក្នុងសម័យដ៏ជឿនលឿននេះ អ្នកត្រូវមានជំនឿចិត្ត និងភាពរឹងមាំគ្រប់គ្រាន់ដើម្បីជៀសផុតពីការប្រមាថមើលងាយទាំងពួង តែយ៉ាងណាអ្វីៗក៏មិនត្រូវឲ្យហួសហេតុពេកដែរ។ បើមិនចង់ឲ្យបុរសគ្រប់គ្នាដែលចូលមកក្នុងជីវិតអ្នកហើយលើកដៃ Bye Bye ចោលអ្នកទេ អ្នកគួរផ្លាស់ប្ដូរឥរិយាបថខ្លះៗដូចខាងក្រោម៖ ១. ចិត្តក្ដៅ ពូកែបោះបោក៖ ពូកែណាស់ខាងរឿងបោះបោក អ្នកណាឃ្នើសចិត្តអីបន្តិចមិនបានទេ គឺដឹងតែខឹងច្រឡោត បោកប្រាស់របស់គ្រប់សព្វដែលនៅនឹងមុខ។ បើសិនបុរសៗបានឃើញឥរិយាបថអ្នកបែបនេះ គេនឹងត្រលប់ទៅគិតសាជាថ្មីថាតើគួរចែចង់ឬទេ ហើយបើចូលញ៉ែអាចនឹងត្រូវគប់ប៉ុណ្ណាទៅ? ២. ចូលចិត្តកុហក៖ សូម្បីមនុស្សស្រីក៏មិនចូលចិត្តមនុស្សកុហកផង ដូច្នេះហើយមនុស្សប្រុសក៏មិនចូលចិត្តមនុស្សស្រីកុហកដូចគ្នា។ ទោះស្អាតយ៉ាងណា បើមានចរិតចូលចិត្តកុហកគ្រប់រឿងហើយ ទោះមានធ្លាប់ចិត្តក៏ធ្វើឲ្យអស់អារម្មណ៍វិញបានដែរ។ ៣. ខ្ជះខ្ជាយ៖ មិនចេះសន្សំសំចៃ មានប៉ុណ្ណាចាយប៉ុណ្ណឹង ចាយហួសសមត្ថភាព កុំឃើញគេមានអីចង់មានហ្នឹងដែរដោយមិនខ្វល់ថាចំណូលខ្លួនឯងមានប៉ុន្មាន […]