Uncategorized

កុំ​ស្ដាប់​តែ​ម្ខាង! ម្ចាស់​ហាង​គុយទាវ​១​ចាន​៣​ម៉ឺន ចេញ​មក​បកស្រាយ ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

ករណី​ចែករំលែក​តៗ​គ្នា រឿង អាជីវករ​ម្នាក់​នៅ​ផ្សារ​ព្រែក​ជ្រៃ​លក់​គុយទាវ​ឲ្យ​កងទ័ព​១​ចាន ៣​ម៉ឺន ម្ហូប ៤​មុខ ២៩​ម៉ឺន​រៀល​នោះ ម្ចាស់​ហាង​ចេញ​មក​បកស្រាយ​ហើយ ដោយ​ធ្វើការ​ពន្យល់​យ៉ាង​ច្បាស់ ចៀសវាង​ការ​ជឿ​លើ​សម្ដី​តែ​ម្ខាងៗ ហើយ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ហាង​ខ្លួន​នោះ។ ការ​ចេញ​បកស្រាយ​នេះ ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ទាហាន​ម្នាក់ បាន​លើកឡើង​ធ្វើការ​រិះគន់​ថា ​​ម៉ែ​អើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន​អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ស្ងោ​ម្រះ ស្ងោ​ជី​ឆា​យ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទិះ អស់ ២៩​ម៉ឺន ព្រះ គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ តែ​ជួយ​ម៉ា​ហឹ​ង​ម៉​ង​។​ ទាហាន​​​គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិនបាន​ដេក ទាំង​កម្លាំងកាយ​ចិត្ត គាត់​វិញ​មិនបាន​ជួយ​អី​តែ​លក់​តម្លៃ​ដែល​មិនគួរ​យក​បាន​ទៀត មិនមែន​សុំ​ឲ្យ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹង​ថា​ថ្លៃ​ក៏​មិន​ចូល​ដែរ។ តាម​សារ​រិះគន់​នេះ […]