Uncategorized

ខ្លាំងមែន ផ្ទះទាំង ៧ ដែលក្រាញននាល មិនព្រមផ្លាស់ចេញ

ផ្ទះទាំងនេះ ត្រូវបាននៅកណ្តាលផ្លូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែពួកគេមិនព្រមចាកចេញ ក្រោមហេតុផលផ្សេងៗគ្នា ទោះបីវាការជំរុញខ្លាំងយ៉ាងណា។ តោះមកមើលផ្ទះទាំង ៧នេះខាងក្រោម៖ ១. ផ្ទះនៅលើភ្នំរបស់ Wu Ping ទោះបីជាវិនិយោគិនបានជីកគ្រឹះដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យនៅជុំវិញផ្ទះរបស់ពួកគេគ្មានផ្លូវ ក៏ពួកគេនៅតែជ្រើសរើសនៅទីនេះ ដូចនៅផ្ទះលើភ្នំមួយអីចឹង។ ម្ចាស់ផ្ទះ Wu Ping (ប្រទេសចិន) អស់រយៈពេលជាច្រើនឆ្នាំមកហើយ គាត់នៅតែម៉ឺងម៉ាត់នៅលើដីរបស់គាត់ដោយទទួលយកការឡើងចុះបែបនេះ។ រហូតដល់ទទួលបានប្រាក់សំណងមានចំនួន 1 លានយ័ន ជាមួយផ្ទះថ្មីមួយខ្នង ទើបលោក Wu Ping យល់ព្រមផ្លាស់ចេញ។ ទីបំផុតផ្ទះនេះត្រូវបានកំទេចចោលនៅខែមេសា ឆ្នាំ2007 ។ ២. “បំណែក” ខុនដូ […]

Uncategorized

រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ថ្មី ម្នាក់ទៀត!

ក្រសួង​សុខាភិបាល បាន​ចេញសេចក្ដីប្រកាស​នៅ​ព្រឹក​ថ្ងៃទី៧ ខែមិថុនានេះ​ថា មានករណី​វិជ្ជមាន​កូវីដ១៩ ថ្មី​មួយករណីទៀត កាលពីថ្ងៃទី៦ ខែមិថុនា។ ករណីថ្មីនេះ កើត​លើ​បុរស​ជនជាតិ​ខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង តាម​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ស្នាក់នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អ្នកមានវីរុសកូវីដ១៩​ទាំង​អស់​នៅ​កម្ពុជា ដែល​បាន​រកឃើញ គឺមាន​ ១២៦នាក់ ក្នុងនោះ ១២៣នាក់​ បានជាសះស្បើយ និង ៣នាក់ទៀត កំពុង​សម្រាក​ព្យាបាល។ សូមអាន​សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលទាំងស្រុង ដូចខាងក្រោម៖