Home អន្តរជាតិ

អន្តរជាតិ

រឿងមិនគួរអោយជឿ!!!!! ថ្មីៗនេះឯកឧត្តម ឈាង វុន បានដេញលោកស្រី មួរ សុខហួរ ចេញពីសភាអឺរ៉ុប (មានVideo)

គណៈប្រតិភូ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន​៥​រូប ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី-អឺរ៉ុប​លើក​ទី១០ ដែល​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​បែលហ្ស៊ិក ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី២៧-២៨ ខែ​កញ្ញា​ កន្លងទៅដែល​ផ្តោត​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន សម្រាប់​តំបន់​អាស៊ី និង​អឺរ៉ុប​។ នៅទីនោះមានភាពចម្រូង​ចម្រាស​បាន​កើតឡើង​នៅពេល​ដែល​លោកស្រី មួរ សុខហួរ អតីតអនុប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបាន​ទៅ​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ឈាង វុន​។ ភាពចម្រូងចម្រាសនោះគឺ ឯកឧត្តម ឈាង វុន ​បាន​បណ្ដេញ​​លោកស្រី​ មូរ សុខហួរ ចេញពីសាលប្រជុំសភាអឺរ៉ុប។ ភ្លាមៗនោះ លោកស្រី​ មួរ សុខហួរ បានធ្វើការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុក លោកស្រីបាន​សម្តែង​​ការសោកស្ដាយ​ និង​ចោទ​ថាជា​ចរិត​របស់​​មនុស្ស​មិន​ស្រប​ច្បាប់​។ លោកស្រី​ មួរ សុខហួរ បាន​ថ្លែងពី​ក្នុង​សាលប្រជុំ​សភា​អឺរ៉ុប​ថា​លោ  កស្រី​មាន​​ការសោកស្ដាយ​ណាស់ ដោយលោកស្រីបាន​ទៅ​ជម្រាប​សួរ​គណៈប្រតិភូ​នៃ​ប្រទេស​កម្ពុជា...