កាន់តែមើល កាន់តែស្រណោះ ! ទិដ្ឋភាព នៃពិធីបុណ្យស​ព Chef ប្ញទ្ធី, មើលកិច្ចសម្ភាសន៍នេះហើយ រឹតតែស្រណោះ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ ទប់ទឹកភ្នែកអត់ជាប់ទេ (មានវីដេអូ)

ក្រោយទទួលដំណឹងថា លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer បានទទួលម​រណ​ភាព កាលពី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ នោះ គេឃើញ ហ្វេសប៊ុកផេកផ្លូវការ MasterChef Khmer បានបង្ហោះសារមួយ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងជាង ៣ ល្ងាច នេះ ថា ៖

“សាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន CBS និងក្រុមការងារផលិតកម្មវិធី MasterChef Khmer ទាំងអស់គ្នា

សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោ​ក​ស​ង្រេង យ៉ា​ងក្រៀមក្រំ ចំពោះក្រុមគ្រួសារស​ព លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ដែលបានទ​ទួល​មរ​ណភាពកាលពីថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណខ្ខន្ធរបស់លោក បានទៅចាប់បដិសន្ធិក្នុងសុគ​តិ​ភព កុំបីឃ្លៀងឃ្លាតឡើយ។”។

ងាកមកមើលទិដ្ឋភាពបុណ្យស​ព របស់ Chef ប្ញទ្ធី នាថ្ងៃនេះវិញម្តង រឹតតែនឹកស្រ​ណោះ អា​លោះ​អាល័យ ថែមទៀត ក្រោយមើលកិច្ចសម្ភាសន៍មួយ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ ទប់ទឹកភ្នែកអត់ជាប់ទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខនេះទំាងអស់គ្នា ៖

Be the first to comment

Leave a Reply

Your email address will not be published.


*