កាន់តែក្តុកក្តួល! មកដឹងជីវប្រវត្តិកំសត់តស៊ូរបស់ Chef រិទ្ធី ទម្រំាក្លាយជាគណះកម្មការដល់ឆ្នើមរបស់ Master Chef ដំបូងឡើយ…

ភ្នំពេញ មហាជនស្ទើរទូទាំងប្រទេសដែលនិយមទស្សនាកម្មវិធីលំដាប់ពិភពលោក Master Chef Khmer បានស្គាល់យ៉ាងច្បាស់ Chef ​រិទ្ធី មានឈ្មោះល្បីល្បាញខ្លាំ

ងក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីនេះទាំង ២ រដូវកាល ។គួរឲ្យសោកស្ដាយ ដែលលោកមិនអាចបន្តដំណើរកម្មវិធី នៅក្នុងរដូវកាលទី ២ នេះបាន ដោយសារតែលោកមានជំងឺធ្ងន់ធ្ងរ

រហូតដល់លាចាកលោក នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះបាត់ហើយ។ មូលហេតុនៃបស់លោកគឺដោយសារតែលោកមានជំងឺក្រិនថ្លើម និង របេង។ សារនេះបានធ្វើឱ្យមហាជនក្ដុកក្ដួលខ្លាំងណាស់រកពាក្យអ្វីមកនិយាយមិនបានទេ មានតែសូមចូលរួមរំលែកទុក្ខ

សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក ស៊ូ សោភណ្ឌរិទ្ធី បានទៅកាន់សុគតិភព ហើយមហាជននឹងចងចាំឈ្មោះលោកជារៀងរហូតទៅជាគណៈកម្មការដ៏ល្អមួយរូបក្នុងកម្មវិធី Master

Chef Khmer ៕ ចំនែកឯប្រវត្តិរបស់លោក ទម្រាំតែលោកអាចក្លាយជាគណ:កម្មការឆ្នើមកម្មវិធី Maste rchef Khmer គឺលោកធ្លាប់មានប្រវត្តិប្រកបការងារជាចុងភៅដ៏

ឆ្នើមមួយរូបនៅតាមបណ្ដាសណ្ឋាគារនិងភោជនីយដ្ឋានធំៗអស់រយៈពេលជិត ២៥ឆ្នាំមកហើយ។រំលឹកទៅកាន់អតីតកាលនៃការចាប់ផ្ដើមដំបូង នៅឆ្នាំ ១៩៩៤ ក្រោយរៀន

ចប់វិទ្យាល័យ លោកមានចំណាប់អារម្មណ៍ទាក់ទងនឹងវិស័យម្ហូបអាហារ ហើយមានក្ដីស្រមៃចង់ក្លាយជាប្រធានចុងភៅមួយដ៏ធំនៅសណ្ឋាគារផ្កាយ ៥ ឬសណ្ឋាគារខ្នាតយក្សណាមួ យ។

ចាប់ពីពេលនោះ លោកក៏ចាប់ផ្ដើមរៀនធ្វើម្ហូប ហើយចូលធ្វើការនៅក្នុងសណ្ឋាគារមួយ ដោយពេលនោះលោកមិនអាចចាប់ផ្ដើមកាន់តំណែងធំបានភ្លាមនោះទេ គឺត្រូវចាប់

ផ្ដើមពីតំណែងតូចបំផុត ព្រោះលោកមិនទាន់មានជំនាញខាងចុងភៅនេះខ្លាំងនៅឡើយ។ ការងារដំបូងរបស់លោក ចាប់ផ្ដើមពីការងារកំប៉ិកកំប៉ុកដូចជា បកបង្គា ធ្វើមឹក

ស្រកាត្រី ហាន់ត្រី ហាន់សាច់គោ រយៈពេលបីឆ្នាំ ដែលពេលនោះលោកជួបនូវការលំបាកជាច្រើនយ៉ាង រហូតធ្វើឱ្យលោកស្ទើរតែបោះបង់អាជីពនេះចោលទៅវិញហើយ។ នេះគឺជាប្រវត្តិដ៏ជូរចត់ក្នុងការបោះជំហានទៅរកក្ដីស្រមៃរបស់លោក។ប៉ុន្តែនៅ ពេលដែលលោកនឹកឃើញដល់ពេលវេលានៃការចាប់ផ្ដើមក្ដីស្រមៃដំបូងរបស់លោកវិញ លោកក៏សម្រេចចិត្តថាមិនបោះបង់ចោលជាដាច់ខាត

ហើយបានពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ឲ្យមានការតស៊ូ មានការអត់ធ្មត់ ខ្ពស់ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ទីបំផុត ក្រោយពេលតស៊ូលើអាជីពនេះអស់រយៈពេលជិត ២៥ ឆ្នាំ លោកក៏បាន សម្រេ ចនូវអ្វីដែលលោកបានប៉ងទុកគឺលោកក្លាយជាមេចុងភៅដ៏ឆ្នើមមួយរូប ជាពិសេសគឺមានឱកាសក្លាយជាគណ:កម្មការឆ្នើមកម្មវិធី Masterchef Khmer នេះតែម្ដង ។ លោកបានចែករំលែកនូវមេរៀនដ៏មានតម្លៃមួយថា ការរៀនគឺ មិនចាំបាច់ទាល់តែទៅរៀនថ្នាក់កំពូលណាមួយនោះទេ ប៉ុន្តែអ្នកអាច

ចាប់ផ្ដើមពីការរៀនពីមនុស្សជុំវិញខ្លួន ហើយលួចចំណេះដឹងពីមនុស្សជុំវិញខ្លួនបន្តិចម្ដងៗដោយមិនឱ្យគេដឹងខ្លួនក៏បានដែរ។លោកបានចែករំលែកថា នៅពេលដែលលោកអាចវិវវត្តន៍ខ្លួនមកក្លាយជា គណៈកម្មការរបស់ Master Chief Khmer វាគឺជារឿងថ្មីមួយសម្រាប់លោក ដោយសារតែមានបេក្ខជនមកពីគ្រប់ទិសទី គ្រប់តំបន់ ដែលពេលខ្លះពួកគាត់មានអត្តចរិត អាកប្បកិរិយាខុសៗគ្នា ខ្លះរៀនបានខ្ពស់ និងខ្លះរៀនបានទាបជាដើម។ តាមយោបល់របស់លោកគឺលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិន អាចចាប់ផ្ដើមពីការរៀនតាម youtube facebook រួចហើយពួកគាត់ក៏អាចមានឱកាស មកបញ្ចេញស្នាដៃបានដែរ សូមកុំខ្លាច កុំព្រួយបារម្ភ ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យគេឃើញឱ្យសោះ។ម៉្យាងវិញទៀតគឺលោកក៏បានលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិនទូទាំងស្រុកខ្មែរ សូមចូលរួមប្រកួតក្នុងកម្មវិធី Master Chief Khmer នារដូវកាលទី ២ ផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*