ក្រោយ Chef រិទ្ធី ទទួលមរណភាព កាលពីយប់មិញ, ភរិយា របស់លោក បានត្រឹមបង្ហោះសារដ៏សែនរំជួលចិត្តមួយឃ្លា ទំាងទឹកភ្នែកថា…

កាលពី យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ក្រោយទទួលបានដំណឹងថា លោក​ ស៊ឺ សោភ័ណ្ឌរិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះ នៅក្នុង កម្មវិធី​ Master Chief Khmer បានទទួលមរណភាព ហើយ ដោយសារជំងឺសួត ។

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Mey Hang បានបញ្ជាក់បន្ថែមថា “ចូលរួមរំលែកទុក្ខផងពូ គាត់ និងគ្រួសារខ្ញុំ រាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះ គឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ”។

ក្រោយទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យទស្សនិកជនទូទៅ សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត ចូល comment ថា ៖ លឿនពេកហើយ មិនគួរសោះ លោកអើយ, ចូលចិត្តគាត់ជាងគេផង ព្រមទំាងនៅមានការចូល comment រាប់ពាន់ទៀត ដែលបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ Chef រិទ្ធី។

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ភរិយារបស់ Chef រិទ្ធី បានបង្ហោះសារមួយឃ្លា ទំាងទឹកភ្នែក ថា “យេីងបែកគ្នារហូតហេីយ”៕

Be the first to comment

Leave a Reply

Your email address will not be published.


*