កុំ​ស្ដាប់​តែ​ម្ខាង! ម្ចាស់​ហាង​គុយទាវ​១​ចាន​៣​ម៉ឺន ចេញ​មក​បកស្រាយ ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

ករណី​ចែករំលែក​តៗ​គ្នា រឿង អាជីវករ​ម្នាក់​នៅ​ផ្សារ​ព្រែក​ជ្រៃ​លក់​គុយទាវ​ឲ្យ​កងទ័ព​១​ចាន ៣​ម៉ឺន ម្ហូប ៤​មុខ ២៩​ម៉ឺន​រៀល​នោះ ម្ចាស់​ហាង​ចេញ​មក​បកស្រាយ​ហើយ ដោយ​ធ្វើការ​ពន្យល់​យ៉ាង​ច្បាស់ ចៀសវាង​ការ​ជឿ​លើ​សម្ដី​តែ​ម្ខាងៗ ហើយ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ហាង​ខ្លួន​នោះ។ ការ​ចេញ​បកស្រាយ​នេះ ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ទាហាន​ម្នាក់ បាន​លើកឡើង​ធ្វើការ​រិះគន់​ថា ​​ម៉ែ​អើយ​គុយទាវ​មួយ​ចាន ៣​ម៉ឺន​អាហារ​ពេល​ថ្ងៃ ញ៉ាំ​ដប់​នាក់ ស្ងោ​ម្រះ ស្ងោ​ជី​ឆា​យ ចៀន​ជូរអែម​ត្រី ប្រហុក​ខ្ទិះ អស់ ២៩​ម៉ឺន ព្រះ គេ​ជួយ​គាត់ គាត់​ជួយ​គេ​វិញ​ដែរ តែ​ជួយ​ម៉ា​ហឹ​ង​ម៉​ង​។​ ទាហាន​​​គេ​ទៅ​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​មិនបាន​ដេក ទាំង​កម្លាំងកាយ​ចិត្ត គាត់​វិញ​មិនបាន​ជួយ​អី​តែ​លក់​តម្លៃ​ដែល​មិនគួរ​យក​បាន​ទៀត មិនមែន​សុំ​ឲ្យ​ចែក​ទេ សុំ​ត្រឹម​លក់​តែ​តម្លៃ​ធម្មតា​ទៅ កុំ​លក់​ឡើង​ពេក បើ​គេ​ដឹង​ថា​ថ្លៃ​ក៏​មិន​ចូល​ដែរ។ តាម​សារ​រិះគន់​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ ​​សម្ដែង​ការ​ហួសចិត្ត និង​បញ្ចេញយោបល់​រិះគន់​ ជាមួយ​នឹង​ការ​ចែករំលែក​តៗ​គ្នា​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ដឹង​ដល់​ម្ចាស់​ហាង​ផងដែរ។

ម្ចាស់​ហាង​ដោយ​ឃើញបែបនេះ ក៏​ចេញ​បកស្រាយ​បញ្ជាក់​តាមរយៈ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Nhim NaNa​ថា ​កុំ​ស្តាប់​តែ​ម្ខាង​បង គុយទាវ​មួយ​ចាន​៣​ម៉ឺន​គឺ​គាត់​កុម្ម៉ង់​គុយទាវ​សរសៃ​កែង​ឌុប​ដល់​ទៅ​២​ដង ចាន ឌុប​ដង​ ខ្ញុំ​លក់​ពីរម៉ឺន​ទៅហើយ​។ រូប​គុយទាវ​ហ្នឹង​មិនមែន​ហាង​ខ្ញុំ​ទេ ហើយ​បាយ​ម្ហូប​គាត់​កុម្ម៉ង់​ចំនួន​៤ មុខ​គឺ =​នឹង​៨​ចាន​ធំៗ ១​ចាន​៣​ម៉ឺន បាយ​៤​ឆ្នាំ​ធំៗ ចំនួន​៤​ឆ្នាំង​គឺ​៤​ម៉ឺន គាត់​កុម្ម៉ង់​ឱ្យ​ដាក់​ជាពិសេស​សម្រាប់​មេៗ ហើយ​នៅមាន​ទឹក​សុទ្ធ​១០​ដប​ទៀត​។ ពី​ខ្ញុំម្ចាស់​ហាង​ចេញ​បកស្រាយ​»​។​

បន្ថែម​ពីលើ​សារ​នេះ ម្ចាស់​ហាង​ក៏បាន​ចេញ​វីដេអូ​បកស្រាយ​ពន្យល់​ច្បាស់​ដើម្បី​ចៀសវាង​ការ​យល់ច្រឡំ ធ្វើ​ឲ្យ​ខូច​កិត្តិយស​ហាង​របស់​ខ្លួន​ផងដែរ​។ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​នេះ​៖​

Be the first to comment

Leave a Reply

Your email address will not be published.


*