នារី​ស្អាត​ប៉ុណ្ណា​ក៏​ដោយ​បើ​មាន ​​៨​ចំណុច​នេះ​ជាប់​ខ្លួន​ហើយ​​​គឺ​អាច​ប្រឈម​នឹង​ការ​អត់​គូ ​

មនុស្ស​ស្រី​មាន​មុខ​មាត់​ស្អាត​ហើយ ចិត្ត​យើង​ក៏​ត្រូវ​ស្អាត​ដែរ មិនមែន​ស្អាត​ប៉ុន្តែ​ចរិត​ខាង​ក្នុង​ពិបាក​នឹង​ឲ្យ​អ្នក​ដទៃ​ទទួល​យក​នោះ​ទេ។ ក្នុង​សម័យ​ដ៏​ជឿន​លឿន​នេះ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត និង​ភាព​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ជៀសផុត​ពី​​ការ​ប្រមាថ​មើលងាយ​ទាំង​ពួង តែ​យ៉ាង​ណា​អ្វីៗ​ក៏មិន​ត្រូវ​ឲ្យ​ហួស​ហេតុ​ពេក​ដែរ។ បើ​មិន​ចង់​ឲ្យ​បុរស​គ្រប់​គ្នា​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក​ហើយ​លើក​ដៃ Bye Bye ចោល​អ្នក​ទេ អ្នក​គួរ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ខ្លះ​ៗ​ដូច​ខាង​ក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ចិត្តក្ដៅ ពូកែ​បោះបោក៖ ពូកែ​ណាស់​ខាង​រឿង​បោះបោក អ្នក​ណា​ឃ្នើស​ចិត្ត​អី​បន្តិច​មិន​បាន​ទេ គឺ​ដឹង​តែ​ខឹង​ច្រឡោត​ បោក​ប្រាស់​របស់​​គ្រប់​សព្វ​ដែល​នៅ​នឹង​មុខ។ បើ​សិន​បុរស​ៗ​បាន​ឃើញ​​ឥរិយាបថ​អ្នក​បែប​នេះ គេ​នឹង​​ត្រលប់​ទៅ​គិត​សាជាថ្មី​ថា​តើ​គួរ​​ចែចង់​ឬ​ទេ ហើយ​បើ​ចូល​ញ៉ែ​អាច​នឹង​ត្រូវ​គប់​ប៉ុណ្ណា​ទៅ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ចូលចិត្ត​កុហក៖ សូម្បី​មនុស្ស​ស្រី​ក៏​មិន​ចូលចិត្ត​មនុស្ស​កុហក​ផង ដូច្នេះ​ហើយ​មនុស្ស​ប្រុស​ក៏​មិន​ចូលចិត្ត​មនុស្ស​ស្រី​​កុហក​ដូច​គ្នា។ ទោះ​ស្អាត​យ៉ាង​ណា បើ​មាន​ចរិត​ចូលចិត្ត​កុហក​​គ្រប់​រឿង​ហើយ ទោះ​មាន​ធ្លាប់​​ចិត្ត​ក៏​ធ្វើ​ឲ្យ​អស់​អារម្មណ៍​​វិញ​បាន​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៣. ខ្ជះខ្ជាយ៖ មិន​ចេះ​សន្សំ​សំចៃ មាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង​ ចាយ​ហួស​សមត្ថភាព កុំ​ឃើញ​គេ​មាន​អី​ចង់​មាន​ហ្នឹង​ដែរដោយ​មិន​ខ្វល់​ថា​ចំណូល​ខ្លួន​ឯង​មាន​ប៉ុន្មាន … បើ​មាន​​ពាន់​ចាយ​ម៉ឺន​បែប​នេះ មនុស្ស​ប្រុស​ណា​ក៏​សុំ​គ្រវី​ក្បាល​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. រក​តែ​ប្រ៊េនប្រ៊េន៖ ញ៉ាំ​អាហារ​ក៏​រក​ប្រ៊េន កាបូប ស្បែក​ជើង សំលៀកបំពាក់​គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​ប្រ៊េន។ បើ​ដូច្នេះ​ហើយ បុរស​ភាគ​ច្រើន​ដែល​ចង់​ញ៉ែ​អ្នក​អាច​នឹង​សុំ​ដក​ថយ​វិញ​ ព្រោះ​គិត​ថា​គេ​អាច​ចិញ្ចឹម​អ្នក​បាន​ឬ​អត់ គេ​អាច​នឹង​មើល​ថែ​អ្នក​បាន​ឬ​អត់​ទេ​បើ​​អ្នក​ត្រូវ​ការ​តែ​របស់​កាលីប​យ៉ាង​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. គ្មាន​ចិត្ត៖ ជា​មនុស្ស​ស្រី​ដែល​គ្មាន​ទឹក​ចិត្ត​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន មិន​ចាប់​អារម្មណ៍​ថា​អ្នក​ណា​នឹង​ទៅ​ជា​យ៉ាង​ណា សុំ​ឲ្យ​តែ​ខ្លួន​ឯង​ស្អាត​ រស់​នៅ​ស្រួល​គឺ​គ្រប់គ្រាន់។ នារី​ដែល​គិត​អាត្មានិយម​បែប​នេះ​ទោះ​មាន​សម្រស់​យ៉ាង​ណា​ក៏​បុរស​ទូទៅ​​ទទួល​យក​មិន​បាន​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. និយាយ​ស្ដី​អសុរោះ​គ្រប់​ពេល៖ មុខ​មាត់​ស្អាត​ណាស់ តែ​ពេល​និយាយ​ចេញ​មក លោក​អ្ហើយ​កុំ​ឲ្យ​មាន​ពាក្យ​​សមរម្យ​អី​បន្តិច។ ពេល​បុរស​ចូល​មក​ញ៉ែ​ថ្មី​ៗ​ អ្នក​និយាយ​បោះបោក​ដាក់​ខ្លះ​អាច​ជា​រឿង​ធម្មតា ក៏​ប៉ុន្តែ​បើ​និយាយ​ភាសា​ឈ្លើយ​ៗ​ជា​ទម្លាប់​ហើយ គេ​ប្រហែល​មិន​ទ្រាំ​នៅ​ជាមួយ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. មើល​ពិភពលោក​ក្នុង​ផ្លូវ​អវិជ្ជមាន៖ សម្លឹង​មើល​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​អាក្រក់​ជានិច្ច មិន​ដែល​មើល​ឃើញ​ចំណុច​ល្អ​សោះ អ្នក​ណា​នៅ​ជាមួយ​អ្នក​ប្រាកដ​ជា​ពិបាក​ស្លាប់​ហើយ​ព្រោះ​អ្នក​មាន​តែ​ការ​គិត​វិជ្ជមាន​គ្រប់​ពេល។ ស្អាត​ប៉ុណ្ណា​ក៏​ដោយ​បើ​ក្នុង​ចិត្ត​អ្នក​មិន​ដែល​គិត​អ្វី​ល្អ​ទេ​ប្រាកដ​ជា​គ្មាន​អ្នក​ចង់​រស់​ជាមួយ​ទេ ព្រោះ​វា​បាន​តែ​សប្បាយ​ភ្នែក​តែ​មិន​សប្បាយ​ចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. ចូលចិត្ត​រាយ​មន្ត​ស្នេហ៍​គ្រប់​ពេល៖ យក​សម្រស់​ដែល​ខ្លួន​មាន​ទៅ​រាយ​មន្ត​ស្នេហ៍​ឲ្យ​បុរស​គ្រប់​គ្នា តែ​មិន​ច្បាស់​លាស់​ជាមួយ​អ្នក​ណា​មួយ​សោះ គឺ​គ្រាន់​តែ​ចង់​ដឹង​ថា​ខ្លួន​ឯង​មាន​ភាព​ទាក់ទាញ​កម្រិត​ណា។ បែប​នេះ​ក៏​គ្មាន​អ្នក​ណា​ចង់​ចូល​មក​ក្នុង​ជីវិត​អ្នក​ដែរ គឺ​មាន​តែ​សុំ​ដក​ថយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*