រក​ឃើញ​អ្នក​ឆ្លង​១​នាក់​ទៀត​ហើយ​ជា​បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ។

ករណី​វិជ្ជមាន​កូ​វី​ដ​១៩ មាន​១​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​២១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ជា​អ្នកដំណើរ​ដែល​បាន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​២​ដង ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-​សូ​វៀត ។


សូម​បញ្ជាក់ ៖ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១២៦​នាក់ នៅ​ក្នុង​ចំនួន​នេះ​មាន​ស្រី ៣៩​នាក់ និង​បុរស ៨៧​នាក់ ដោយ​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​មាន​ចំនួន ៣​នាក់​ជា​បុរស ៕


ក្រសួង​បាន​បន្ត​ថា អ្នកមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន ១២៩ នាក់​ហើយ ៕

Be the first to comment

Leave a Reply

Your email address will not be published.


*