សំណុំរឿងប្តឹងតារាចំរៀងដ៏ល្បី អ្នកនាង ម៉េង កែវពេជ្ជតា ទៅតុលាការមួយទៀតហើយ !

សំណុំរឿងមួយទៀតហើយ ! លោកជំទាវ ហង្ស បុរី បានសំរេចចិត្តប្តឹងតារាចំរៀងដ៏ល្បី អ្នកនាង ម៉េង កែវពេជ្ជតា ទៅតុលាការ ! ហើយបណ្តឹងនេះនេះគឺជាបណ្តឹងទី២ បន្ទាប់ពី លោកជំទាវ ហ៊ុន សុីណាត ដាក់ពាក្យបណ្តឹងកាលពីម្សិលមិញ !។ តែបើមើលតាមពាក្យបណ្តឹងនេះគឺ លោក ជំទាវ ហង្ស បុរី ដាក់ពាក្យបណ្តឹង តារាចំរៀង អ្នកនាង កែវពេជ្ជតា មុនលោកជំទាវហ៊ុនសុីណាត មួយថ្ងៃ បានន័យថា លោកជំទាវ ហង្ស បុរី ដាក់ពាក្យបណ្តឹងដល់ព្រះរាជអជ្ញា ថ្ងៃទី15 ចំនែកលោកជំទាវ ហ៊ុន សុីណាត ដាក់ពាក្យបណ្តឹងថ្ងៃទី16 ។
បើតាមប្រភពពត៌មានច្បាស់ការមួយថ្មីទៀតក៏លឺសូថា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានត្រៀមបណ្តឹងទៅ អ្នកនាង ម៉េង កែវពេជ្ជតាដូចគ្នា តែនៅមកដល់ពេលនេះ គឺមិនទាន់មានប្រភពណាមួយទម្លាយឯកសារបណ្តឹងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅឡើយ ដោយក្រុមការងារពត៌មានបានខលទៅអ្នកនាងចន ច័ន្ទលក្ខិណា គឺ មិនអាចទាកទងបានទេ ។ ចំនែកតារាចំរៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានប្រកាសពីម្សិលមិញហើយថានិងព្រមចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់តុលាការ ព្រោះអ្នកនាងក៏ត្រូវការភាពយុត្តិធម៌និងការពារភាពស្អាតស្អំរបស់អ្នកនាងដែរ ។
យើងមិនទាន់ដឹងថាតើតុលាការកាត់ក្តីឬហៅគូភាគីទាំងសងខាងចូលតុលាការដើម្បីស្រាយបំភ្លឺថ្ងៃណានោះទេ តែគ្រាន់តែដឹងថាពេលនេះ ពាក្យបណ្តឹងចំនួនពីរផ្សេងគ្នាបណ្តឹងទៅលើតារាចំរៀងរូបនេះគឺបានមកដល់ដៃតុលាការហើយ ៕ ពត៌មានយើងខ្ញុំនិងទទួលការបកស្រាយពីគូភាគីទាំងសងខាង ។ អត្ថបទដោយ លោក អុឹម ជីវ៉ា

Be the first to comment

Leave a Reply

Your email address will not be published.


*