រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ថ្មី ម្នាក់ទៀត!

ក្រសួង​សុខាភិបាល បាន​ចេញសេចក្ដីប្រកាស​នៅ​ព្រឹក​ថ្ងៃទី៧ ខែមិថុនានេះ​ថា មានករណី​វិជ្ជមាន​កូវីដ១៩ ថ្មី​មួយករណីទៀត កាលពីថ្ងៃទី៦ ខែមិថុនា។ ករណីថ្មីនេះ កើត​លើ​បុរស​ជនជាតិ​ខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង តាម​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ស្នាក់នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អ្នកមានវីរុសកូវីដ១៩​ទាំង​អស់​នៅ​កម្ពុជា ដែល​បាន​រកឃើញ គឺមាន​ ១២៦នាក់ ក្នុងនោះ ១២៣នាក់​ បានជាសះស្បើយ និង ៣នាក់ទៀត កំពុង​សម្រាក​ព្យាបាល។

សូមអាន​សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលទាំងស្រុង ដូចខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*