រឿងស្នេហា! បុរសស្មោះស្នេហ៍ម្នាក់នេះបានជួបប្រពន្ធរបស់ខ្លួន ដែលបានស្លាប់កាលពី ៧ឆ្នាំមុន នៅក្នុងផ្សារទំនើប រឿងរ៉ាវស្មានមិនដឹងបានកើតឡើង..

ឈរនៅកន្លែងកុំម្មង់អាហារ លោក Tuan បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញភរិយារបស់គាត់ ដែលបានស្លាប់អស់រយៈពេល ៧ឆ្នាំមកហើយ។ គាត់បាននិយាយយ៉ាងខ្លាំងថា “តើអ្នកគឺជា Thu?” ហើយការឆ្លើយតបរបស់នារីម្នាក់នោះគឺមិនដូចអ្វីដែលបានរំពឹងទុក។

កាលពី ៧ឆ្នាំមុន ប្រពន្ធរបស់គាត់បានស្លាប់ភ្លាមៗបន្ទាប់ពីការគាំងបេះដូង ដែលធ្វើឱ្យ Tuan សោកសៅយ៉ាងខ្លាំង។ គូស្វាមីភរិយាដែលគាត់បានរៀបការ 5 ឆ្នាំ ប្រពន្ធរបស់គាត់បានបន្សល់ទុកកូនពីរនាក់ ដើម្បីឱ្យគាត់មើលថែ។ ដោយសារការស្រឡាញ់ភរិយាខ្លាំងពេក ធ្វើឱ្យអោយ Tuan មិនបានគិតពីការរៀបការម្តងទៀតទេ ប៉ុន្តែរស់នៅដើរតួនាទីជាឱពុកផង ជាម្ដាយផង ដើម្បីចិញ្ចឹមកូន​។ វាមិនងាយស្រួលទេសម្រាប់លោក Tuan ក្នុងការថែរក្សាកូនទាំងពីរ ប៉ុន្តែគាត់នៅតែព្យាយាមដើម្បីកូនៗ។


រូបភាពតំណសង
ខួប៧ឆ្នាំរបស់ប្រពន្ធគាត់ គាត់បាននាំកូនៗ របស់គាត់ទៅផ្សារទំនើបដើម្បីទិញរបស់របរ។ ប៉ុន្តែគ្រាន់តែឈរនៅកន្លែងលក់អាហារភ្ញាម គាត់មានការភ្ញាក់ផ្អើលពេលឃើញប្រពន្ធរបស់ប្រពន្ធគាត់ ដែលបានបាត់បង់អស់រយៈពេល ៧ឆ្នាំមកហើយ។ គាត់នៅតែសម្លឹងមើលនាងដើម្បីច្បាស់ក្នុងចិត្ត ហើយបានដើរតាមនាងរួចក៏ស្រែកឡើងថា៖

– Thu ? តើអ្នកមែនទេ? នារីម្នាក់នោះបានងាកមកមើល គ្រាន់តែឃើញ Tuan ភ្លាម នាងក៏ងាកក្បាលត្រឡប់ទៅវិញភ្លាម ដើម្បីរត់ចេញពី Tuan ។ Tuan មានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញថា នាងកំពុងកាន់ដៃបុរសម្នាក់ទៀត និងកាន់ដៃក្មេងប្រុសអាយុ 3 ឆ្នាំម្នាក់។

តើអ្នកគឺជា Thu មែនទេ? ហេតុអ្វីបានជាយ៉ាងនេះ? តើអ្នកមិនបានស្លាប់ទេកាលពី 7 ឆ្នាំមុន? អ្នកនិយាយមកថា អ្នកមិនស្លាប់ទេ? តើខ្ញុំខុសអ្វី? Tuan បាននិយាយហើយចាប់ដៃ Thu។

Thu បានតបដោយតក់ស្លុតថា តើ​អ្នក​កំពុង​និយាយ​អំពី​អ្វី? ខ្ញុំមិនស្គាល់អ្នកទេ ចេញឱ្យឆ្ងាយទៅ។

បុរសដែលត្រូវជាប្ដីថ្មីរបស់ Thu បានទាញដៃរបស់ Tuan ចេញហើយហាមឱ្យប៉ះប្រពន្ធរបស់គេ រួចបាននិយាយថា នាងគឺជាប្រពន្ធរបស់ខ្ញុំ!ភរិយារបស់ឯងបានស្លាប់ជាយូរណាស់មកហើយ ខ្ញុំនិងនាងមានកូនជាមួយគ្នាហើយ។ ខ្ញុំសូមប្រាប់ឯងគ្មានអ្វីដែលលាក់លៀមទៀតទេ នាងធ្លាប់ជាអតីតប្រពន្ធរបស់ឯង កាលពី ៧ឆ្នាំមុន តែនាងបានស្រឡាញ់ខ្ញុំ ដូច្នេះការស្លាប់របស់នាងគ្រាន់តែចង់ចេញពីឯងតែប៉ុណ្ណោះ។

Tuan សួរថា ហេតុអ្វីបាននាងធ្វើបែបនេះចំពោះខ្ញុំ? តើនាងមិនបានគិតពីកូនៗទេអី?

Thu បានតបវិញដោយខ្លី ខ្ញុំធ្លាប់ស្រាលញ់អ្នក ដូច្នេះកូនពីរនាក់នេះ ខ្ញុំឱ្យអ្នក ពួកគេរស់ជាមួយអ្នកប្រសើរជាង។ ខ្ញុំមិនចង់និយាយអ្វីច្រើនតទៅទៀតទេ ខ្ញុំត្រូវចេញទៅហើយ។

Thu បានទាញដៃ Tuan ចេញម្ដងទៀត ហើយក៏ចាកចេញទៅ បន្សល់នៅបេះដូងខ្ទេចខ្ទាំរបស់ Tuan ដែលខំរក្សារហូតមក ឥឡូវទទួលបានការខកចិត្ត និងក្នុងចិត្តថា ប្រសិនបើនាងចង់មានថ្មី ហេតុអ្វីមិនលែងលះជាមួយគេ ចាំបាច់ធ្វើដូច្នេះ? ប្រហែលជាខ្ញុំគួរតែភ្លេចពីថ្ងៃនេះហើយ គិតថានាងបានស្លាប់ ដូច្នេះអ្វីគ្រប់យ៉ាងត្រូវបានរសាត់ឆ្ងាយ។ កូនៗ របស់នាងបានរងទុក្ខច្រើនហើយ គាត់មិនចង់ឱ្យពួកគេដឹងថាមានម្ដាយដែលអត្មានិយមបែបនេះឡើយ។

តើ Tuan គួរតែរៀបការជាថ្មីដែរឬទេ?

Be the first to comment

Leave a Reply

Your email address will not be published.


*