ញាាក់សាច់!!! គ្រាន់តែ​ស្តាប់​ក៏​ព្រឺ​សម្បុរ​ដែរ… ​ព្រលឹង​ខ្មោច​វី​ជេ អា​លីយ៉ា ស្កាត់​មក​សួរសុខទុក្ខ​មិត្តភក្តិ​ទាំង​កណ្តាល​ថ្ងៃ​

0
93

​ភ្នំពេញ ​៖ ​គិត​មកទល់​ពេល​នេះមាន​រយៈ​ជិត ១០០ ​ថ្ងៃ​ហើយ​ដែល​តារា​ស្រីកម្សត់​វី​ជេ អា​លីយ៉ា បានទទួល​មរណភាព​ទាំង​វ័យក្មេង​គួរអោយសោកស្តាយ​ ខណៈ​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពីពេល​កន្លងមកនេះ​។​ ម្យ៉ាងទៀត​អ្វីដែល​សង្វេគ​ខ្លាំង​ទៀត​នោះ​គឺ​ការស្លាប់​របស់​នាង​គ្មាន​ឪពុក​-​ម្តាយ​ឬ​សាច់ញ្ញាតិ​ធ្វើបុណ្យ​នោះឡើយ​ ពោលគឺ​មានតែ​មិត្តភក្តិ​សល្បៈ​ប៉ុណ្ណោះ​។
ស្រប​ពេលដែល​ឱកាស​ជិត​គំរប់​ខួប​ ១០០ ​ថ្ងៃ​ដែល​ឈានចូល​មកដល់​សល់​ត្រឹម​១​ថ្ងៃ​ទៀត​នោះ ​ក៏​ស្រាប់​តែមាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ក្រោយពេល​មាន​នារី​ម្នាក់​ដែល​អះអាងថា​ជា​មិត្តភក្តិ​វី​ជេ អា​លីយ៉ា នោះបាន​បញ្ចេញ​ព័ត៌មាន​មក​ថា​ វី​ជេអា​រី​យ៉ា ព្រលឹង​ខ្មោច​របស់ អា​លីយ៉ា បាន​មករក​ខ្លួន​ទាំង​កណ្តាល​ថ្ងៃ​ធ្វើ​ឲ្យ​នាង​ភ័យ​មិន​ស្ទើរ​នោះទេ​។
បង្ហោះ​ភ្ជាប់​មកជា​មួយ​រូបភាព​វី​ជេ អា​លីយ៉ា នារី​រូប​នោះបាន​រៀបរាប់​យ៉ាង​ព្រឺ​សម្បុរ​ថា​ មី​ខ្មៅឯង​ទៅ​ចោល​អញ​អស់​ ៩៩ ​ថ្ងៃ​ហើយ ស្អែក​ចាំ​អញ​ទៅ​ជួប​នៅ​វត្ត​ទួល​ឲ្យ​គ្រប់ ​១០០ ​ថ្ងៃ​។ អញ​ដឹង​តែ​ទៅហើយ​មិនបាច់​ខំ​ស្កាត់​មក​ប្រាប់ទាំង​កណ្តាល​ថ្ងៃ​គ្រាន់តែ​ដេក​បាន​ ១០ ​នាទី​សោះ​ យី!​។ Always love you beautiful girl…​។
សូមបញ្ជាក់ថា​ តារា​សម្តែង​ធ្លាប់​លេច​ឈ្មោះ​ល្បី​ក្នុង​ចង្កោម​សិល្បៈ ​និង​ជា​បុគ្គល​កំព្រា​ឪពុកម្តាយ​ វី​ជេអា​លី​យ៉ា បានទទួល​មរយៈ​ភាព​កាលពី​ថ្ងៃ​២៨ ខែមីនា ឆ្នាំ​២០១៨ ​កន្លងមកនេះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​។​ ការស្លាប់​របស់​វី​ជេ អា​លី​យ៉ា គឺមាន​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​សព​របស់​នាង​ក៏ត្រូវ​បាន​បូជា​យ៉ាង​តក់ក្រហល់​បំផុត​៕​



LEAVE A REPLY

Please enter your comment!
Please enter your name here