ជួយស៊ែរផង!!! គ្លីនិកទេវិន្ទរក្សាសុខថ្លៃកប់ដូច ហុតឈាមអ្នកជំងឺទាំងរស់

យោងតាមគណនីហ្វេសបុក Serey Song បានសំដែលការខកចិត្តយ៉ាងខ្លាំង​លើថ្លៃសេវ៉ាព្យាបាលរបស់គ្លីនិកឯកជនមួយ​កន្លែង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបងស្រីរបស់គាត់បានចូលទៅសំរាកព្យាបាលកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ គ្រួសាររបស់គាត់បានស្នើរសុំចេញពីមន្ទីរពេទ្យ ប៉ុន្តែដល់ពេលសរុបថ្លៃព្យាបាល ឃើញថាលើសពីការស្មាន និងមិនដែលកើតមានចំពោះគាត់ឡើយ។ គ្រាន់តែរយៈ២ម៉ោង មានអ្នកចែកចាយក្នុងបណ្តាញសង្គមអំពីរឿងនេះចំនួន 1,000ដង ដោយចូលរួមខកចិត្តចំពោះគ្រួសាររបស់គាត់។ អត្ថន័យទាំងស្រុងមានដូចតទៅ៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើរសុំចេញ ខ្ញុំមានខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅ​ទីនេះគឺមានការយកថ្លៃព្យាបាល​ថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់។អាស្រ័យហេតុនេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល។


ប្រភព៖ amazingplacetovisits.com

Be the first to comment

Leave a Reply

Your email address will not be published.


*