ជួយស៊ែចែកគ្នាដឹងផង!! សម្រាប់អ្នកចូលចិត្តម្ជូរត្រាំ ពេលអានអត្ថបទនេះអ្នកនឹងឈប់វា ព្រោះវាធ្វើអោយ…

យោងតាមប្រភពពត៏មាន ​មានការ​ធ្វើ​ពិសោធន៍​មួយ​កាលពី​ថ្មី​ៗ​នេះ ដោយក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​បរទេសសាក់ហាក់ការ​រួម​គ្នា​ប្រមូល​ផ្លែ​ឈើ​ត្រាំ​​ ដែល​មានដាក់​លក់​លើ​ពេញទីផ្សា ឬ​តាម​រទេះរុញ មកធ្វើ​ពិនិត្យ​រក​មើល​សារធាតុ​គីមី​ក្នុង​អាហារ​។

ក្រោយពេលពិសោធន៍ហើយ គេ​បាន​រក​ឃើញ​ថា ផ្លែឈើត្រាំជាប្រភេទផ្លែ​ឈើ​កែ​ច្នៃ​ដែល​មាន​លាយឡំ​សារធាតុ​គីមី​ ដែលអាច​បង្ក​អោយមានគ្រោះថ្នាក់​ ដល់​ទៅ ៦២.២% ហើយដែល​ភាគច្រើន​ជា​ត្របែក​ត្រាំ ខ្វិត​ត្រាំ ម្កាក់​ត្រាំ​ដែល​មាន​ពណ៌​បៃតង និង​ពណ៌​ក្រហម​ចាស់ និង​មាន​សារធាតុ​ការពារ​ផ្សិត ឬ​ជាតិ​គីមី​លាយឡំ​ក្នុង​ផ្លែ​ឈើ ដល់​ទៅ​៣២.១%​ភាគរយ​ឯណោះ​។

អ្នកជំនាញ​ផ្នែក​សុខភាព​បន្ដទៀត​ថា ការ​ទទួលទាន​ផ្លែ​ឈើ និង​អាហារ​ដែល​មាន​ពណ៌​ស្រស់​ឆើត ពីសារ​ធាតុគីមី អាច​ជះ​ឥទ្ធិពល​ធ្វើ​អោយ​រាគ​រូស រមូលពោះ ក្អួត វិលមុខ ហ៊ឹង​ត្រចៀក គ្រុន ស្ទះដង្ហើម ជា​មូលហេតុ​បង្ក​មហារីក​និង​អាច​ធ្វើ​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។

ហេតុដូច្នេះ សូមអ្នកលក់​ផ្លែ​ឈើ​ត្រាំ​មិន​គួរ​លាយ​សារធាតុ​គីមី​ផ្សេង​ៗ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​បរិភោគ​នោះ​ទេ​។ ចំណែក​អ្នកទិញ​ផ្លែ​ឈើ​ត្រាំ គួរ​សង្កេត​មើល​ពណ៌ និង​រូបរាង​ផ្លែ​ឈើ​មាន​លក្ខណៈ​ដូច​ធម្មជាតិ និង​មាន​អនាម័យ​ល្អ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន គួរ​ជ្រើស​ផ្លែ​ឈើ​ស្រស់​មក​លាង​ទឹក​ទទួលទាន​ប្រសើរ​ជាង​៕

Be the first to comment

Leave a Reply

Your email address will not be published.


*